ចុះកម្មសិក្សា សិស្សថ្នាក់ទី១២ជំនាន់ទី៤
គណៈគ្រប់គ្រង បុគ្គលិក និងលោកគ្រូអ្នកគ្រូនៃសាលាអន្តរជាតិភ្យូឆឺរប្រាយ បានដឹកនាំសិស្សានុសិស្សថ្នាក់ទី១២ជំនាន់ទី ៤ចុះកម្មសិក្សា ដើម្បីសិក្សាស្រាវជ្រាវ និងយល់ដឹងបន្ថែមអំពីប្រសាទក្នុងតំបន់អង្គរ
ពិធីបើកបវេសនកាល សាលាអន្តរជាតិភ្យូឆឺរប្រាយ ឆ្នាំសិក្សា ២០១៦-២០១៧
ពិធីបើកបវេសនកាលឆ្នាំសិក្សា ២០១៦~២០១៧ របស់សាលាអន្តរជាតិភ្យូឆឺរប្រាយក្រោមអធិបតិយភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប
ដែលប្រព្រឹត្តិទៅនាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០១៦ នឹងវត្តមានចូលរូមពីសំណាក់ប្រធានមន្ទីរអប់រំនានា ប្រចាំខេត្តសៀមរាបជាច្រើនរូបទៀត ។
ពិធីប្រគល់វិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាបឋមភូមិ មធ្យមសិក្សាទុតិយភូមិ ប័ណ្ណសរសើរ និងរង្វាន់លើកទឹកចិត្តដល់សិស្សពូកែ និងគ្រូបង្រៀនឆ្នើមនៃសាលា អន្តរជាតិភ្យូឆឺរប្រាយ សម្រាប់ឆ្នាំសិក្សា ២០១៦-២០១៧
ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ប្រទេសមានសុខសន្តិភាពសិស្សានុសិស្សមានឱកាសច្រើនណាស់ទាំងការសិក្សា និងការងារស្របពេលប្រទេសជាតិមានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ ព្រោះបើគ្មានស្ថិរភាព សន្តិភាព យើងក៏គ្មានឱកាសអ្វីទាំងអស់ហើយប្រជាជនក៏មិនអាចរស់នៅសុសាន្តនោះទេ។
សន្និសីទកាសែតសារព័ត៌មាន ស្តីពីលទ្ធផលប្រលងជាប់និទ្ទេស A ចំនួន ៨ នាក់នៅឆ្នាំ ២០១៧
សន្និសីទសារព័ត៌មានស្ដីពីជ័យលាភីសិស្សានុសិស្សនៃសាលា អន្តរជាតិភ្យូឆឺរប្រាយ ដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិជាប់១០០% ៥ឆ្នាំជាប់គ្នា និងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិជាប់១០០% ៣ឆ្នាំជាប់គ្នា ហើយមាននិទ្ទេស A ចំនួន ៨នាក់ ក្នុងឆ្នាំសិក្សា ២០១៦~២០១៧ នេះ៕